នាព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនេងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៥
ជាមួយតំណាងអគ្គនាយកដ្ឋានថវិកា ក្រោមការដឹកនាំដោយ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង
ពិនិត្យនិងចរចាលើការរៀបចំគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៥
របស់ក្រសួងដើម្បីជាមូលដ្ឋានសម្រាប់កិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំ
នាពេលខាងមុខ។